Home  »  Internship Program   »   ឱកាសហាត់ការងារ ដើម្បីទទួលបានបទពិសោធ រៀនពីជំនាញទន់ផ្សេងៗ និងបង្កើតទំនាក់ទំនង

ឱកាសហាត់ការងារ ដើម្បីទទួលបានបទពិសោធ រៀនពីជំនាញទន់ផ្សេងៗ និងបង្កើតទំនាក់ទំនង

Friday, December 8, 2023

ឱកាសហាត់ការងារ ដើម្បីទទួលបានបទពិសោធ រៀនពីជំនាញទន់ផ្សេងៗ និងបង្កើតទំនាក់ទំនង

ដំណឹងល្អសម្រាប់អ្នកមិនទាន់មានបទពិសោធការងារសោះ ជាពិសេសសម្រាប់ប្អូនៗដែលទើបរៀនចប់ទី 12 ហើយចង់ទទួលបានបទពិសោធការងារ រៀនពីជំនាញទន់ផ្សេងៗ និងបង្កើតទំនាក់ទំនងជាមួយមនុស្សជាច្រើន រួមជាមួយនឹងការបណ្តុះបណ្តាលប្រចាំសប្តាហ៍ពីលោកអគ្គនាយកនៃមជ្ឈមណ្ឌលអប់រំ ស្រ្ពីង។

ដូចដែលយើងបានដឹងហើយថា ទីផ្សារការងារបច្ចុប្បន្នគឺមានការប្រកួតប្រជែងខ្លាំង ដូច្នេះហើយប្រសិនយើងមានបទពិសោធការងារច្រើន គួបផ្សំជាមួយជំនាញទន់ និងជំនាញរឹងទៀត នោះយើងនឹងមានឱកាសអាចទទួលបានការងារល្អដែលមានប្រាក់ខែខ្ពស់ជាងអ្នកដែលគាត់ខ្វះបទពិសោធ។

ចុះឈ្មោះចូលរួមវគ្គហាត់ការរបស់ស្រ្ពីងតាមរយៈលីង៖ bit.ly/3zxZMHr

សិស្សនិស្សិតនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖
– ប្រាក់ឧបត្ថម្ភប្រចាំខែ
– វគ្គបណ្តុះបណ្តាលប្រចាំសប្តាហ៍
– ឱកាសហ្វឹកហាត់ការងារ (on-the-job training)
– អាហារូបករណ៍សិក្សាភាសាអង់គ្លេស ឬចិន
– វិញ្ញាបនបត្របញ្ចប់វគ្គហ្វឹកហាត់ការងារ និងឯកសារយោងផ្សេងៗ
– ឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិក្នុងស្ថាប័ន
– អត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

រយៈពេលហ្វឹកហាត់ការងារ គឺធ្វើឡើង 1 ខែ (3 ម៉ោងក្នុង 1សប្ដាហ៍) នៅរៀងរាល់ថ្ងៃសៅរ៍ ឬអាទិត្យ។

Spring Internship Program ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សនិស្សិត ជាពិសេសគឺសិស្សទើបប្រឡងចប់ទី 12 ថ្មីៗនេះ ដែលមិនទាន់មានបទពិសោធការងារសោះ ដើម្បីទទួលបានបទពិសោធក្នុងការធ្វើការងារជាក់ស្តែង ជាមួយនឹងការបណ្តុះបណ្តាលផ្សេងៗ និងអត្ថប្រយោជន៍ជាច្រើន។

សកម្មភាពផ្សេងៗរបស់សិស្សនិស្សិតហាត់ការនៃ Spring Internship Program។

មជ្ឈមណ្ឌលអប់រំ ស្ព្រីង មានទីតាំងនៅ អគារលេខ99 ផ្លូវ336 កែង261 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ភ្នំពេញ (ខាងលិចផ្សារដើមគរ ចម្ងាយប្រហែល 1km)។

Google map:​ https://goo.gl/maps/xRxVTjF1uP5YnHaG7

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ ឬតេលេក្រាម៖ 077/087 38 38 333។