Home  »  News   »   សិក្សាភាសាអង់គ្លេសនៅស្រ្ពីង ទទួលបានវិញ្ញាបនបត្រអន្តរជាតិ IEUK ពីចក្រភពអង់គ្លេស

សិក្សាភាសាអង់គ្លេសនៅស្រ្ពីង ទទួលបានវិញ្ញាបនបត្រអន្តរជាតិ IEUK ពីចក្រភពអង់គ្លេស

Friday, November 24, 2023

សិក្សាភាសាអង់គ្លេសនៅស្រ្ពីង ទទួលបានវិញ្ញាបនបត្រអន្តរជាតិ IEUK ពីចក្រភពអង់គ្លេស

ឱកាសល្អសម្រាប់សិស្សនិស្សិតដែលមានបំណងសិក្សាភាសាអង់គ្លេសតាមកម្មវិធីសិក្សាអន្តរជាតិ! មជ្ឈមណ្ឌលអប់រំស្រ្ពីងបានបង្កើតកម្មវិធីសិក្សាថ្មីមួយ គឺកម្មវិធីសិក្សា Imperial English UK ដែលសិស្សនិស្សិតនឹងអាចសិក្សាភាសាអង់គ្លេសតាមកម្មវិធីសិក្សាមកពីចក្រភពអង់គ្លេសដោយផ្ទាល់ ព្រមទាំងទទួលបានវិញ្ញាបនបត្រពី Imperial English UK នៅពេលបញ្ចប់ការសិក្សាទៀតផង។

ចុះឈ្មោះចូលរៀនតាមរយៈតំណភ្ជាប់៖ https://forms.gle/CC6doPD4u4c5HMGr5

លោក កែវ សុភក្តិ អគ្គនាយកនៃមជ្ឈមណ្ឌលអប់រំ ស្រ្ពីង បានមានប្រសាសន៍ថា៖ “​យើងតែងតែព្យាយាមរកនូវអ្វីដែលថ្មី ហើយល្អបំផុតជូនសិស្សនិស្សិតគ្រប់រូបដែលមកសិក្សានៅស្រ្ពីង។ ដូច្នេះហើយទើបយើងខំប្រឹងស្វែងរកគ្រូបង្រៀនដែលមានបទពិសោធ និងវិជ្ជាជីវៈច្បាស់លាស់ រួមទាំងកម្មវិធីសិក្សាមានគុណភាពខ្ពស់តាមស្តង់ដារអន្តរជាតិ ហើយកិច្ចសហការជាមួយនឹង Imperial English UK គឺជាសមិទ្ធផលដ៏ធំបំផុតមួយរបស់យើង សម្រាប់សិស្សនិស្សិត”។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលអប់រំស្រ្ពីងបានសហការជាមួយនឹង Imperial English UK ដែលជាប្រេនកំពុងរីកចម្រើនខ្លាំងនៅចក្រភពអង់គ្លេស ជាមួយនឹងភាពល្បីល្បាញក្នុងការផ្តល់កម្មវិធីអប់រំដ៏ល្អឥតខ្ចោះ ដែលបច្ចុប្បន្នមានសិស្សប្រើប្រាស់ជាង 35 ប្រទេស ទូទាំងពិភពលោក។ កិច្ចសហការជាមួយ Imperial English UK នឹងផ្តល់ជូននូវកម្មវិធីសិក្សាភាសាអង់គ្លេសថ្មីតាមបែបឌីជីថល ជាមួយនឹងជំនាញថ្មីៗក្នុងសតវត្សទី 21នេះ រួមជាមួយមេរៀនមកពីចក្រភពអង់គ្លេស ការធ្វើតេស្តទំនើប និងកម្មវិធីពីអង់គ្លេសផ្ទាល់ ដែលជួយឱ្យសិស្សនិស្សិតអាចអភិវឌ្ឍសមត្ថភាពភាសាបានយ៉ាងស្ទាត់ជំនាញក្នុងរយៈពេលខ្លី។

ព័ត៌មានលម្អិតទាក់ទងនឹងកម្មវិធីសិក្សាភាសាអង់គ្លេស ពីចក្រភពអង់គ្លេស

______

មជ្ឈមណ្ឌលអប់រំ ស្ព្រីង មានទីតាំងនៅ អគារលេខ99 ផ្លូវ336 កែង261 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ភ្នំពេញ (ខាងលិចផ្សារដើមគរ ចម្ងាយប្រហែល 1km)។

Google map:​ https://goo.gl/maps/xRxVTjF1uP5YnHaG7

សម្រាប់ព័ត៌មានបន្ថែម៖ 077 / 087 38 38 33